____________________________
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ អង្កេតសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ ២០២៣ (CSES 2023)
ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដែលអញ្ជើញចូលរួម ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ
នាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ នាយកវិទ្យាស្ថានជាតិស្ថិតិ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍។
________________________________
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣
ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ពិធីនេះមានការអញ្ជើញចូលរួម លោកស្រី Rebekah Bell តំណាង អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ នាយកវិទ្យាស្ថានជាតិស្ថិតិ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍។
_________________________________
______________________________________________
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយស្តីពី របាយការណ៍លទ្ធផលចុងក្រោយនៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាក្រកម្ពុជាឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ ពិធីនេះ មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ នាយកវិទ្យាស្ថានជាតិស្ថិតិ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍។
ទំព័រទី 1 ទាំងអស់ 11 ទំព័រ