____________________________________________________

ក្រសួងផែនការ នឹងចាប់ផ្ដើមធ្វើជំរឿនសេដ្ឋកិច្ចចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២! ជំរឿនសេដ្ឋកិច្ចនេះធ្វើឡើង ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ ២០៣០។ ចំពោះអង្គភាពសេដ្ឋកិច្ចដែលកំពុងតែធ្វើអាជីវកម្មហើយមានទីតាំងជាក់លាក់ សូមត្រៀមខ្លួនដើម្បីចូលរួមក្នុងយុទ្ធនាការនេះទាំងអស់គ្នា។

    

_________________________________________________

ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល (១៥ ដល់ ១៨ កុម្ភៈ) ជំរឿនសេដ្ឋកិច្ច ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ
Opening ceremony the training of trainers (15-18 Feb) on Economic Census 2022.
វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ
National Institute of Statistics, Ministry of Planning.
-ការចុះសម្ភាសន៍ នឹងចាប់ផ្តើម ពីថ្ងៃ ០១ ដល់ ៣១ មីនា 
-Enumeration will be started from 1 to 31 March.

 

_______________________________________________

ពិធីប្រកាសផ្សព្វផ្សាយលទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ ក្រសួងផែនការ​ នាព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ ។