_________________________________________
សូមចូលរួមទស្សនានូវកម្រងវីដេអូដែលបានផលិតឡើងដោយក្រសួងផែនការ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីជំរឿនកសិកម្មដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។
ព័ត៌មានស្ដីពីជំរឿនកសិកម្ម៖
ជំរឿនកសិកម្មត្រូវបានធ្វើឡើងរៀងរាល់ ១០ ឆ្នាំម្ដង ដោយផ្អែកលើមូលដ្ឋានច្បាប់ស្តីពីស្ថិតិក្រោមមាត្រា ៦ ៧ ៨ និងអនុក្រឹតលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ ស្ដីពីការកំណត់កាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២៣ ។
ដូច្នេះសូមម្ចាស់សហគ្រាសកសិដ្ឋាន អ្នកគ្រប់គ្រង និងគ្រួសារកសិករទាំងអស់ចាំបាច់ត្រូវតែចូលរួមផ្ដល់ព័ត៌មានដ៏ជាក់លាក់ដល់មន្រ្តីជំរឿន។
ចំពោះព័ត៌មានផ្ទៃក្នុងដូចជា ទ្រព្យសម្បត្តិ និងទំហំផ្ទៃដីជាដើម ត្រូវបានរក្សាទុកជាការសម្ងាត់ ពោលគឺមានតែមន្ត្រីដែលមានកាតព្វកិច្ចតែប៉ុណ្ណោះ ដែលមានសិទ្ធិត្រួតពិនិត្យរាល់សៀវភៅ បញ្ជី និងសំណៅកត់ត្រា បន្ថែមពីនេះទៀតទិន្នន័យដែលទទួលបានពីប្រជាជន នឹងត្រូវបានប្រើប្រាស់សម្រាប់តែការងារស្ថិតិតែប៉ុណ្ណោះ គ្មានការទាក់ទងជាមួយការងារពន្ធដារនោះទេ។
សូមត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីចូលរួមក្នុងយុទ្ធនាការជំរឿនកសិកម្មនេះទាំងអស់គ្នា។
_________________________________________
វីដេអូនេះផលិតឡើងដោយក្រសួងផែនការ ដើម្បីបង្ហាញពីគំរូមួយចំនួននៃសំណួរដែលមន្រ្តីជំរឿននឹងសួរទៅកាន់ម្ចាស់សហគ្រាសកសិដ្ឋាន និងគ្រួសារកសិករ។
មន្ត្រីជំរឿនដែលបានចាត់តាំង នឹងចុះទៅដល់ទីតាំងសហគ្រាសកសិដ្ឋាន កសិកម្ម និងគ្រួសារដែលកាន់កាប់កសិកម្មនានាទូទាំងប្រទេស ដើម្បីសម្ភាសព័ត៌មាន និងប្រមូលទិន្នន័យទាក់ទងទៅនឹងស្ថានភាពគ្រួសារកាន់កាប់កសិកម្មនិងសហគ្រាសកសិដ្ឋាន កសិកម្មគ្រប់ប្រភេទ និងគ្រប់ខ្នាត ព្រមទាំងចំនួនកម្លាំងពលកម្ម ស្ថានភាពហិរញ្ញវត្ថុ និងសក្តានុពលផលិតកម្មផងដែរ។
បញ្ជាក់: រាល់ព័ត៌មាននិងទិន្នន័យទាំងអស់ ដែលមន្រ្តីជំរឿនកសិកម្មបានសម្ភាសនិងប្រមូលបាននឹងត្រូវបានរក្សាទុកជាការសម្ងាត់ ហើយចំពោះមន្ត្រីមួយណាដែលធ្វើឱ្យមានការលេចធ្លាយព័ត៌មាន នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ស្ដីពីស្ថិតិ។
សូមអរគុណសម្រាប់ការចូលរួមផ្ដល់នូវព័ត៌មានដែលជាក់លាក់ និងពិតប្រាកដដល់មន្រ្តីជំរឿន។
_______________________________________________________
The National Institute of Statistics (NIS) of the Ministry of Planning have officially launched the Cambodia Agriculture Survey (CAS) 2020 anonymised microdata and geographical mapping report on the NIS website.
The CAS 2020 is a nationally representative survey of approximately 15,000 agricultural holdings. The survey is implemented by NIS together with the Ministry of Agriculture, Forestry, and Fisheries (MAFF) supported by the 50x2030 Initiative through the technical assistance of the Food and Agriculture Organization of the United Nations (FAO).
The information for the survey was collected between December 2020 and January 2021 on the state of the agriculture sector. Specifically, the data was collected on crop cultivation, livestock and poultry raising, aquaculture and capture fishing. The survey also included information on Food Insecurity Experience Scale (FIES) and COVID-19’s impact on agriculture.
The thematic maps will prove useful to planners, policy makers and researchers within Cambodia and overseas. Mapping the agriculture-related indicators at the provincial level is expected to inform readers about the corresponding trends and dynamics within the country, and to help orientate new development policies and programs. A secondary objective was to illustrate and map Cambodia’s socioeconomic dynamics within the agricultural sector when relevant and as per the available data. The impetus for producing these maps came from the wishes of the NIS and MAFF to ensure the production of useful and convenient information resources from the survey.
The dissemination of microdata is made necessary by a high demand from the research community for freely available data with which to conduct further analysis. The dissemination of such anonymised data allows for government, students, private sector and researchers in Cambodia and beyond to conduct their own analysis. The transparent dissemination of data is an important step towards filling the agricultural data gap in Cambodia.
Visit the Cambodia National Institute of Statistics website for more information on the results of the CAS 2020 (http://www.nis.gov.kh/index.php/km/31-cas/110-cas2020) and the NIS microdata catalog website for microdata download (https://microdata.nis.gov.kh/index.php/catalog/38).
www.nis.gov.kh (http://www.nis.gov.kh/index.php/km/31-cas/110-cas2020)
CAS2020
_____________________________________________
(សណ្ឋាគារភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់របាយការណ៍របាយការណ៍លទ្ធផលអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងផែនការ, លោកស្រី គ្លែរ កូណាន់ តំណាង និងនាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា, លោកបណ្ឌិត តុង គឹមស៊ុន ជំនាញការពីធនាគារពិភពលោក តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រធានមន្ទីរផែនការ រាជធានី ខេត្ត ក្រុង និងភាគីពាក់ព័ន្ធទាំងអស់ អញ្ជើញចូលរួម។
Ceremony for Releasing the Report of Cambodia Socio Economic Survey 2021 at the Phnom Penh Hotel on 19 January 2023 Presided over by H.E Kitti Setha Pandita CHHAY THAN, Senior Minister, Ministry of Planning
Page 3 of 10